ឃ្លាំង​កម្មវិធីទាំងបីសម្រាប់ទាញយកល្បែង និងកម្មវិធីដោយ​ឥតគិត​ថ្លៃ!

Android ជាប្រព័ន្ធ​ប្រតិបត្តិការដ៏ពេញ​និយម​​មួយដែលកំពុង​ត្រូវ​បានក្រុមហ៊ុន​ផលិត​ទូសព្ទ​ជាច្រើន​បានយកវាទៅ​បំពាក់​លើទូរសព្ទរបស់ខ្លួន។

Play Store ជា​ឃ្លាំង​កម្មវិធីដ៏ធំរបស់ Android ដែលអនុញ្ញាតឲ្យ​យើង​ធ្វើការ​ទាញយកល្បែង និងកម្មវិធីទាំង​ប្រភេទបង់ថ្លៃ និងឥតគិត​ថ្លៃ។ សម្រាប់កម្មវិធីបង់ថ្លៃ​គឺ​តម្រូវ​ឲ្យយើង​ទិញវា​​ប្រើ Visa/Master card។ ដោយមើល​ឃើញពីបញ្ហានេះ ខ្ញុំ​នឹង​ចែករំលែក​នូវ​ផ្សារ​កម្មវិធីទាំង៣ សម្រាប់​ទាញយកល្បែង និង​កម្មវិធីទាំងឡាយ​ដោយ​ឥតគិតថ្លៃ។

១)  Blackmart៖ គឺជា​ផ្សារកម្មវិធីមួយប្រភេទ ដែលអនុញ្ញាត​ឲ្យ​យើងទាញ​យក​កម្មវិធី​ និងល្បែងជា​ច្រើន​ប្រភេទ​ដោយឥតគិត​ថ្លៃ។ លក្ខណៈពិសេស​របស់វា​ គឺវាមិនតម្រូវ​ឲ្យយើង​ធ្វើការ Log in ដើម្បីទាញយកកម្មវិធីទេ។ វាមានកម្មវីធីសរុបប្រហែល ២៣៧៤៩៦ និងល្បែងប្រហែល ៣៥៦៣៧។ វាក៏មានផ្ទៃមុខ UI ​ជាភាសាខ្មែរ ដែលត្រូវបាន​ធ្វើការ​បកប្រែ​ដោយខ្ញុំ៕

2014-07-18-12-10-452014-07-18-12-10-552014-07-18-12-11-02

សូមចុចទីនេះ ដើម្បីទាយយក

២) Appvn៖ គឺជា​ផ្សារកម្មវិធីរបស់មហាមិត្តយួន។ វាបានផ្ដល់នូវកម្មវិធី និងល្បែង​ដែលបាន​ Hack/Modded រួចជាស្រេច។ តែអ្នកត្រូវតែ Log in ដោយ​ប្រើគណនី Google  ឬ Facebook ដើម្បីទាញយក។ ភាសាលំនាំដើម​របស់វាគឺភាសាវៀតណាម ដូចសួមធ្វើការ​ប្ដូរភាសាដោយ​ធ្វើតាមលំនាំដូចខាងក្រោម៖

2014-07-18-12-06-49 2014-07-18-12-07-02 2014-07-18-12-07-14 2014-07-18-12-07-33

ចុច​ទីនេះដើម្បីទាញយក

៣) Muzhiwan៖ គឺជាផ្សារសម្រាប់ទាញយក​តែហ្គែម របស់​មហាមិត្តចិន។ ភាសាដើមវាគឺភាសាចិន ដូច្នេះសូមធ្វើការ​ប្ដូរ​ភាសា​ដោយ​ចុចលើ​ Menu រួចធ្វើតាមលំនាំខាងក្រោម៖

2014-07-18-12-08-152014-07-18-12-08-262014-07-18-12-08-332014-07-18-12-08-422014-07-18-12-08-50

ចុចទីនេះដើម្បីទាញយក

សូមរីករាយក្នុងការ​ទាញយក​កម្មវីធី និងល្បែងជាច្រើនពីផ្សារ​កម្មវិធីទាំងបីខាងលើនេះដោយឥតគិតថ្លៃ៕

Advertisements

វចនានុក្រម​អង់គ្លេសទាំងបី ដែលមិនគួររំលង

ភាសាអង់គ្លេស​ពិត​ជាមាន​សារៈសំខាន់​សម្រាប់​ទំនាក់ទំនងរវាង​មនុស្ស​ទាំងអស់​លើ​ពិភពលោក។ ​វាជាភាសាទីមួយដែលត្រូវបានគេប្រើ​ជាផ្លូវ​ការក្នុងការ​ប្រាស្រ័យទាក់ទងគ្នាជាអន្តរជាតិ។ អ្វីដែលជា​ឧបសគ្គ គឺការមិនចេះនួវពាក្យពិបាកៗ ហើយជាទូទៅយើងតែងតែស្វែងយល់​ន័យនៃ​ពាក្យ​ទាំងនោះ​តាមរយៈ​វចនានុក្រម។ តែមានវចនានុក្រមជាច្រើន ដែលនឹងផ្ដល់ការពន្យល់ផ្សេងគ្នា។​ ហេតុដូច្នេះ​ហើយ​ខ្ញុំ​សូម​ចែក​រំលែក​នូវ​វចនានុក្រម​អង់គ្លេស​ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android មានដូចជា៖

១) Cambridge Advanced Learner’s Audio Dictionary: វា​បាន​នូវ​អត្ថន័យ​ប្រមាណ​ជា ១៧០០០០ នៃពាក្យ ឃ្លា និងឧទាហរណ៍​ដែលវាអាចផ្ដល់នូវ​អ្វីដែលអ្នកសិក្សាចង់​បាន។ ក្នុងកំណែថ្មីនេះ​ក៏បានបញ្ចូលនូវ​ការ​បញ្ចេញ​សំឡេងអាន​ (បែបអង់គ្លេស​​ អាមេរិច) ផងដែរ។

2014-05-30-10-34-46

  ចុច​ទីនេះ​ដើម្បី​ទាញយក។ បន្ទាប់ពីបានទាញយក និងដំឡើងរួចហើយសូមបើកវា ពេលនោះវា​នឹងទាមទារឲ្យ​យើង​ធ្វើការទាញយក​ទិន្នន័យគោល (Database) ហើយ​ចង់ទុក​វាលើ SD card ឬ Internal Storage។

២) Oxford Dictionary of English: បាន​ធ្វើការ​កែលម្អ និងការធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយបំផុតដោយមានជាង ៣៥០ ០០០ នៃពាក្យ ឃ្លា និងអត្ថន័យ។ ការបញ្ចេញសំលេងនៃពាក្យធម្មតា និងពា្យ​កម្រប្រមាណ ៧៥ ០០០ តាមបែបអង់គ្លេស និងអាមេរិក។

2014-05-30-10-34-15

ចុច​ទីនេះ​ដើម្បី​ទាញយក។ បន្ទាប់ពីបានទាញយក និងដំឡើងរួចហើយសូមបើកវា ពេលនោះវា​នឹងទាមទារឲ្យ​យើង​ធ្វើការទាញយក​ទិន្នន័យគោល (Database) ហើយ​ចង់ទុក​វាលើ SD card ឬ Internal Storage។

៣) Dictionary – Merriam-Webster: វា​បានផ្ដល់នូវ​វេវចនៈ (Synonym) អវេវចនៈ (Antonym) ឃ្លាឧទាហរណ៍ និងពាក្យប្រចាំថ្ងៃ។

2014-05-30-10-35-20

ចុច​ទីនេះ​ដើម្បី​ទាញយក។ បន្ទាប់ពីបានទាញយក និងដំឡើងរួចហើយសូមបើកវា ពេលនោះ​វានឹងពន្លាតទិន្នន័យ (Deploying Data) ដូច្នេះសូម​រង់ចាំបន្តិច។

   ខ្ញុំសង្ឃឹម​ថា​វចនានុក្រមទាំងនេះ​នឹង​​ធ្វើ​ជាទីប្រឹក្សា ដើម្បីជួយពន្យល់​នួវ​អត្ថន័យនៃពាក្យ​ពិបាកៗ សម្រាប់បង្កើន​នូវ​ចំណេះ​ដឹងភាសា​អង់គ្លេស​របស់អ្នក៕

 

វិធីសាស្ដ្រ​​ងាយៗ​ដើម្បីសន្សំសំចៃ​ថាមពលថ្ម

ជាការ​ពិត​ណាស់ បញ្ហា​ប្រឈមជាធំ​របស់​អ្នក​ប្រើបាស់ Smartphone គឺបញ្ហាអស់ថ្ម។ យើងពិតជាចង់បានទូរសព្ទដែលអាចប្រើបានពេញដោយសេរីពេញមួយថ្ងៃ (ការប្រើប្រាស់ខ្លាំងដូចជា លេងល្បែង ចាក់វិដេអូ ឆែកអ៊ីនធឺណែត)។

ដោយមើល​ឃើញពី​​បញ្ហានេះ ខ្ញុំបាទសូមលើកពីវិធីខ្លះៗ ដើម្បីជួយសន្សំសំចៃថាមពលថ្មលើទូរសព្ទដែលដំណើរ​ការលើប្រព័ន្ធ​ប្រតិបត្តិការ Android។ (ផ្នែកខ្លះ iOS ក៏អាចអនុវត្តបានដែរ) ដើម្បីកុំឲ្យខាតពេល សូមតាមដានទាំងអស់គ្នា។

វិធីសាស្ត្រ​ងាយៗ​ដើម្បីសន្សំសំចៃថាមពល​ថ្ម៖

១) បន្ថយ​ពន្លឺ (Brightness)៖  ជាទូទៅ ប្រមាណជា៤០ទៅ៦០%នៃថាមពលថ្ម​ ត្រូវបាន​ស៊ីដោយ​សារពន្លឺអេក្រង់។ ដំណោះស្រាយគឺចូលទៅ Settings> Display ដោយដកTickចេញ​ពី Auto-Brightness ហើយកែតម្រូវពន្លឺឲ្យទាបតាមដែលយើងគិតថាអាចមើលបាន។

2014-05-24-14-25-48

២) ផ្ទៃ​ក្រោយ (Wallpaper)៖ ត្រូវ​ដាក់រូបភាពនឹង ដោយ​មិន​គួរដាក់​រូបភាពមានចលនា (Live wallpaper)។​ ព្រោះរូបមានចលនាវានឹង​ប្រើ CPU &GPU ដើម្បីឲ្យ​រូបភាពអាច​មានចលនាបាន។ កាលណា GPU ដំណើរការវានឹងទាញថាមពលពីថ្ម។

៣) រយៈពេល​រលត់​ពន្លឺ ​(Screen timeout)៖ ចូលទៅ Settings> Display ដោយដាក់ Screen timeout តែ៣០វិនាទី។

2014-05-24-14-25-55

៤) ចលនា​ (Framework animation)៖ Framework animation គឺជាចលនានៅពេលដែលយើងបិទបើកកម្មវិធី ចុចHome, Menu ​ឬBack។ ចលនានេះវា​នឹង​ប្រើ GPU ដើម្បីបង្កើតជាចលនា​ផ្សេងៗ ដែលជាហេតុនាំឲ្យ​វាស៊ីថ្ម។ ដើម្បីបិទ​វា​សូម​ចូលទៅ Settings> Developer options ដោយអូសចុះក្រោម រួចបិទ Windows animation scale, Transition animation scale និងAnimator duration scale។

2014-05-24-14-27-11

៥) ធាតុ​ក្រាហ្វិក​ (Widgets)៖ Widgets អាច​ជះឥទ្ធិពលដល់ថាមពលថ្ម ព្រោះវានឹងធ្វើ​បច្ចុប្បភាពខ្លួនឯងជាប្រចាំ។ ដូចច្នេះ​សូម​ធ្វើការលុបចេញនូវ Widgets ទាំងឡាយ​ដែលមាននៅលើ Home​screen។ តែបើអ្នកចង់ទុកសូមកុំឲ្យវា​​ធ្វើបច្ចុប្បភាពដោយខ្លួនឯង។

2014-05-24-14-28-25

៦) Google S​ervices៖ Google Serivces មានដូចជា Gmail, Google Now, Maps និង Google+ ជាដើម។​ កម្មវិធីទាំងនេះនឹង​ធ្វើការ​កំណត់ទីតាំងរបស់អ្នកពេលអ្នកភ្ជាប់ទៅកាន់ Internet (Wifi or Cell Network ) ដោយប្រើ GPS ដែលជាហេតុនាំឲ្យ GPS ប្រើថា​មពល​ថ្មដើម្បីបើក។ ដូច្នេះសូមចូលទៅ Settings> Location Settings ហើយបិទGPSចោល តែអ្នកអាចបើកវានៅពេលត្រូវការ។

2014-05-24-14-30-09

៧) បិទ Auto-sync៖ Auto-sync ប្រើសម្រាប់​ធ្វើសមកាលទិន្នន័យរវាង​ទូរសព្ទ និងបណ្ដាញ (Cloud)។ ដូច្នេះសូមបិទវា​ដោយចូលទៅ Settings> Accounts $ sync។

2014-05-24-14-31-04

8) មិនគួរ​ប្រើ Task manager/ Killer/Clean Master/Ram Booster៖

យើងដឹងហើយថា​អែនដ្រយគឺអាស្រ័យលើ​លីនុចខឺណល។ តាមគោលការណ៍​គ្រប់គ្រងអង្គចង់ចាំរបស់លីនុច “ការធ្វើអង្គចងចាំទំនេរគឺជាការខ្ជះខ្ជាយអង្គចងចាំ Free Memory Is A Waste Of Memory“។ អង្គចងចាំមិនដែលទំនេរក្នុងប្រព័ន្ធប្រតិបត្តិការអែនដ្រយ។ វាត្រូវបានចាក់បំពេញដោយ Cached Processes។ ពេលដែល​យើងប្រើកម្មវិធីដូចជា Clean Master, Task manager/Killer, Ram Booster កម្មវិធីទាំងអស់នេះនឹងបញ្ឍប់ដំណើរការនៃកម្មវិធីផ្សេងៗទៀតដោយបង្ខំ ដែលផ្ទយពីគោលការគ្រប់គ្រងអង្គចងចាំរបស់អែនដ្រយ។ ប្រហែល​២ ៣វិនាទីដំបូងនៃការសម្អាតរបស់​កម្មវីធីទាំងនោះ ទូរសព្ទយើងនឹងដំណើរការរលូន។ តែ២ ៣វិនាទី​ក្រោយ​មកអែនដ្រយនឹងចាក់បំពេញអង្គចងចាំ​ជាមួយនឹងCached Processes។ កត្ដានេះហើយដែលនាំឲ្យ​ CPU ធ្វើការច្រើនជាហេតុដែលនាំឲ្យវាស៊ីថាមពល(ថ្ម)ដើម្បីដំណើរការ។ ដូច្នេះសូមធ្វើ​ការ​ដកចេញ (Uninstall) ឬបិទ (Disable) នូវកម្មវិធី Task Killer/Manger, Clean master ទាំងនោះចេញ។

៩) ប្រើ ART ​ជំនួស Dalvik៖ (វិធីនេះសម្រាប់តែ Android 4.4 Kitakt ឡើងទៅ) ART គឺជាពេលប្រតិបត្តិ​ (Runtime) ថ្មីមួយរបស់ Android 4.4 ជំនួសឲ្យ Dalvik។ ART នឹងធ្វើការបកប្រើ​ជាមុន (Pre-compiles) នូវកម្មវិធីដែលបានដំឡើង ដើម្បីបើកវាឲ្យបានលឿន​ជាងមុន។ ART ប្រើ CPU ទាបដែលជាហេតុនាំ​ឲ្យវាប្រើថាមពលថ្មតិច។ ដូច្នេះសូមធ្វើការ​ប្ដូរ​ពីDalvik ទៅ ART ដោយចូលទៅ Settings> Developer options  ហើយរើសយក ART។

១០) កុំសម្អាត​​កម្មវិធីទើប​ប្រើ (Do NOT Clear Recent apps)៖ អ្នកប្រើប្រាស់ Android ភាគច្រើន​តែងតែចុច​សង្កត់ (Hold HOME key) ដើម្បីសម្អាត់​កម្មវិធីទើប​​ប្រើចេញពី RAM។ ចំពោះ RAM មិនថាវាពេញ ឬទទេគឺវាស៊ីបរិមាណអគ្គិសនីដូច​គ្នា។ ពេលយើងចុចបើកកម្មវិធី
CPU នឹងចម្លង​ទិន្នន័យ​ពី​ឃ្លាំងផ្ទុក (Storage) ទៅដាក់ក្នុង RAM ដើម្បីបើក​កម្មវីធីនោះ។ បើសិនកម្មវិធីនោះមាននៅ​ក្នុង​ RAM រួចហើយ CPU នឹងមិនចម្លងទៀតទេ គឺវាប្រើផ្ទាល់​តែម្ដង។ ដូច្នេះទុកកម្មវិធីដែល​បានបើក​​ឲ្យនៅ​ក្នុង RAM ដដែលគឺបានជួយ CPU។ ទូរសព្ទនឹងលឿន ហើយនឹងមិនត្រូវការ​អគ្គិសនីដើម្បីដំណើរការលើ CPU។

១១) បិទ Auto-Rotate៖ Auto-Rotate ប្រើ​ G-Sensor ដើម្បីដឹងថាអ្នកកាន់ទូរសព្ទផ្ដេក ឬបញ្ឈ? បិទ Auto-rotate មានន័យថា​អ្នក​កំពុង​ប្រើផ្នែករឹង​ (Hardware) តិច ដែលជា​ហេតុ​នាំ​ឲ្យយើង​ប្រើថាមពលថ្មអស់តិចដែរ! សូមបិទវាដោយចូលទៅ Settings> Display ហើយ​បិទ Auto-rotate screen។

2014-05-24-14-34-47

ខ្ញុំជឿជាក់ថាថាមពលថ្ម​អ្នកនឹង​ប្រើបានយូរ​ជាង​មុន បន្ទាប់​ពីអ្នកបានអនុវត្ត​តាមការ​ណែនាំខាងលើ។