វិធីសាស្ដ្រ​​ងាយៗ​ដើម្បីសន្សំសំចៃ​ថាមពលថ្ម

ជាការ​ពិត​ណាស់ បញ្ហា​ប្រឈមជាធំ​របស់​អ្នក​ប្រើបាស់ Smartphone គឺបញ្ហាអស់ថ្ម។ យើងពិតជាចង់បានទូរសព្ទដែលអាចប្រើបានពេញដោយសេរីពេញមួយថ្ងៃ (ការប្រើប្រាស់ខ្លាំងដូចជា លេងល្បែង ចាក់វិដេអូ ឆែកអ៊ីនធឺណែត)។

ដោយមើល​ឃើញពី​​បញ្ហានេះ ខ្ញុំបាទសូមលើកពីវិធីខ្លះៗ ដើម្បីជួយសន្សំសំចៃថាមពលថ្មលើទូរសព្ទដែលដំណើរ​ការលើប្រព័ន្ធ​ប្រតិបត្តិការ Android។ (ផ្នែកខ្លះ iOS ក៏អាចអនុវត្តបានដែរ) ដើម្បីកុំឲ្យខាតពេល សូមតាមដានទាំងអស់គ្នា។

វិធីសាស្ត្រ​ងាយៗ​ដើម្បីសន្សំសំចៃថាមពល​ថ្ម៖

១) បន្ថយ​ពន្លឺ (Brightness)៖  ជាទូទៅ ប្រមាណជា៤០ទៅ៦០%នៃថាមពលថ្ម​ ត្រូវបាន​ស៊ីដោយ​សារពន្លឺអេក្រង់។ ដំណោះស្រាយគឺចូលទៅ Settings> Display ដោយដកTickចេញ​ពី Auto-Brightness ហើយកែតម្រូវពន្លឺឲ្យទាបតាមដែលយើងគិតថាអាចមើលបាន។

2014-05-24-14-25-48

២) ផ្ទៃ​ក្រោយ (Wallpaper)៖ ត្រូវ​ដាក់រូបភាពនឹង ដោយ​មិន​គួរដាក់​រូបភាពមានចលនា (Live wallpaper)។​ ព្រោះរូបមានចលនាវានឹង​ប្រើ CPU &GPU ដើម្បីឲ្យ​រូបភាពអាច​មានចលនាបាន។ កាលណា GPU ដំណើរការវានឹងទាញថាមពលពីថ្ម។

៣) រយៈពេល​រលត់​ពន្លឺ ​(Screen timeout)៖ ចូលទៅ Settings> Display ដោយដាក់ Screen timeout តែ៣០វិនាទី។

2014-05-24-14-25-55

៤) ចលនា​ (Framework animation)៖ Framework animation គឺជាចលនានៅពេលដែលយើងបិទបើកកម្មវិធី ចុចHome, Menu ​ឬBack។ ចលនានេះវា​នឹង​ប្រើ GPU ដើម្បីបង្កើតជាចលនា​ផ្សេងៗ ដែលជាហេតុនាំឲ្យ​វាស៊ីថ្ម។ ដើម្បីបិទ​វា​សូម​ចូលទៅ Settings> Developer options ដោយអូសចុះក្រោម រួចបិទ Windows animation scale, Transition animation scale និងAnimator duration scale។

2014-05-24-14-27-11

៥) ធាតុ​ក្រាហ្វិក​ (Widgets)៖ Widgets អាច​ជះឥទ្ធិពលដល់ថាមពលថ្ម ព្រោះវានឹងធ្វើ​បច្ចុប្បភាពខ្លួនឯងជាប្រចាំ។ ដូចច្នេះ​សូម​ធ្វើការលុបចេញនូវ Widgets ទាំងឡាយ​ដែលមាននៅលើ Home​screen។ តែបើអ្នកចង់ទុកសូមកុំឲ្យវា​​ធ្វើបច្ចុប្បភាពដោយខ្លួនឯង។

2014-05-24-14-28-25

៦) Google S​ervices៖ Google Serivces មានដូចជា Gmail, Google Now, Maps និង Google+ ជាដើម។​ កម្មវិធីទាំងនេះនឹង​ធ្វើការ​កំណត់ទីតាំងរបស់អ្នកពេលអ្នកភ្ជាប់ទៅកាន់ Internet (Wifi or Cell Network ) ដោយប្រើ GPS ដែលជាហេតុនាំឲ្យ GPS ប្រើថា​មពល​ថ្មដើម្បីបើក។ ដូច្នេះសូមចូលទៅ Settings> Location Settings ហើយបិទGPSចោល តែអ្នកអាចបើកវានៅពេលត្រូវការ។

2014-05-24-14-30-09

៧) បិទ Auto-sync៖ Auto-sync ប្រើសម្រាប់​ធ្វើសមកាលទិន្នន័យរវាង​ទូរសព្ទ និងបណ្ដាញ (Cloud)។ ដូច្នេះសូមបិទវា​ដោយចូលទៅ Settings> Accounts $ sync។

2014-05-24-14-31-04

8) មិនគួរ​ប្រើ Task manager/ Killer/Clean Master/Ram Booster៖

យើងដឹងហើយថា​អែនដ្រយគឺអាស្រ័យលើ​លីនុចខឺណល។ តាមគោលការណ៍​គ្រប់គ្រងអង្គចង់ចាំរបស់លីនុច “ការធ្វើអង្គចងចាំទំនេរគឺជាការខ្ជះខ្ជាយអង្គចងចាំ Free Memory Is A Waste Of Memory“។ អង្គចងចាំមិនដែលទំនេរក្នុងប្រព័ន្ធប្រតិបត្តិការអែនដ្រយ។ វាត្រូវបានចាក់បំពេញដោយ Cached Processes។ ពេលដែល​យើងប្រើកម្មវិធីដូចជា Clean Master, Task manager/Killer, Ram Booster កម្មវិធីទាំងអស់នេះនឹងបញ្ឍប់ដំណើរការនៃកម្មវិធីផ្សេងៗទៀតដោយបង្ខំ ដែលផ្ទយពីគោលការគ្រប់គ្រងអង្គចងចាំរបស់អែនដ្រយ។ ប្រហែល​២ ៣វិនាទីដំបូងនៃការសម្អាតរបស់​កម្មវីធីទាំងនោះ ទូរសព្ទយើងនឹងដំណើរការរលូន។ តែ២ ៣វិនាទី​ក្រោយ​មកអែនដ្រយនឹងចាក់បំពេញអង្គចងចាំ​ជាមួយនឹងCached Processes។ កត្ដានេះហើយដែលនាំឲ្យ​ CPU ធ្វើការច្រើនជាហេតុដែលនាំឲ្យវាស៊ីថាមពល(ថ្ម)ដើម្បីដំណើរការ។ ដូច្នេះសូមធ្វើ​ការ​ដកចេញ (Uninstall) ឬបិទ (Disable) នូវកម្មវិធី Task Killer/Manger, Clean master ទាំងនោះចេញ។

៩) ប្រើ ART ​ជំនួស Dalvik៖ (វិធីនេះសម្រាប់តែ Android 4.4 Kitakt ឡើងទៅ) ART គឺជាពេលប្រតិបត្តិ​ (Runtime) ថ្មីមួយរបស់ Android 4.4 ជំនួសឲ្យ Dalvik។ ART នឹងធ្វើការបកប្រើ​ជាមុន (Pre-compiles) នូវកម្មវិធីដែលបានដំឡើង ដើម្បីបើកវាឲ្យបានលឿន​ជាងមុន។ ART ប្រើ CPU ទាបដែលជាហេតុនាំ​ឲ្យវាប្រើថាមពលថ្មតិច។ ដូច្នេះសូមធ្វើការ​ប្ដូរ​ពីDalvik ទៅ ART ដោយចូលទៅ Settings> Developer options  ហើយរើសយក ART។

១០) កុំសម្អាត​​កម្មវិធីទើប​ប្រើ (Do NOT Clear Recent apps)៖ អ្នកប្រើប្រាស់ Android ភាគច្រើន​តែងតែចុច​សង្កត់ (Hold HOME key) ដើម្បីសម្អាត់​កម្មវិធីទើប​​ប្រើចេញពី RAM។ ចំពោះ RAM មិនថាវាពេញ ឬទទេគឺវាស៊ីបរិមាណអគ្គិសនីដូច​គ្នា។ ពេលយើងចុចបើកកម្មវិធី
CPU នឹងចម្លង​ទិន្នន័យ​ពី​ឃ្លាំងផ្ទុក (Storage) ទៅដាក់ក្នុង RAM ដើម្បីបើក​កម្មវីធីនោះ។ បើសិនកម្មវិធីនោះមាននៅ​ក្នុង​ RAM រួចហើយ CPU នឹងមិនចម្លងទៀតទេ គឺវាប្រើផ្ទាល់​តែម្ដង។ ដូច្នេះទុកកម្មវិធីដែល​បានបើក​​ឲ្យនៅ​ក្នុង RAM ដដែលគឺបានជួយ CPU។ ទូរសព្ទនឹងលឿន ហើយនឹងមិនត្រូវការ​អគ្គិសនីដើម្បីដំណើរការលើ CPU។

១១) បិទ Auto-Rotate៖ Auto-Rotate ប្រើ​ G-Sensor ដើម្បីដឹងថាអ្នកកាន់ទូរសព្ទផ្ដេក ឬបញ្ឈ? បិទ Auto-rotate មានន័យថា​អ្នក​កំពុង​ប្រើផ្នែករឹង​ (Hardware) តិច ដែលជា​ហេតុ​នាំ​ឲ្យយើង​ប្រើថាមពលថ្មអស់តិចដែរ! សូមបិទវាដោយចូលទៅ Settings> Display ហើយ​បិទ Auto-rotate screen។

2014-05-24-14-34-47

ខ្ញុំជឿជាក់ថាថាមពលថ្ម​អ្នកនឹង​ប្រើបានយូរ​ជាង​មុន បន្ទាប់​ពីអ្នកបានអនុវត្ត​តាមការ​ណែនាំខាងលើ។

 

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s