ហេតុ​អ្វី​យើង​ប្រើ​ភាសា​ខ្មែរ​មិន​បាន​ត្រឹម​ត្រូវ?

សព្វថ្ងៃនេះខ្ញុំសង្កេតឃើញថាយើងសរសេរនិងនិយាយភាសាខ្មែរមិនបានត្រឹមត្រូវសោះ។ ខ្ញុំនិយាយដូចនេះមិនមែនមានន័យថាខ្ញុំជាអ្នកពូកែខាងអក្សរសាស្រ្តទេ

គឺក្នុងនាមជាកូនខ្មែរមួយរូបដែលកំពុងប្រើប្រាស់ភាសាខ្មែរដែរគឺក្នុងគោលបំណងឲ្យយើងប្រើប្រាស់ឲ្យបានត្រឹមត្រូវ។

ពាក្យខាងក្រោមនេះជាកំហុសដែលខ្ញុំសង្កេតឃើញមានកំហុសកន្លងមកដូចជា៖

  1. មោទនភាព ពាក្យត្រូវ មោទកភាព (សំ.),(បា.)(មោទៈកៈភាប)(មោទក + ភាវ) ភាព ឬ​ភាវៈ​ជា​អ្ន​ក​រីករាយ, ភាវៈ​នៃ​សេចក្ដី​ត្រេកអរ, សេចក្ដី​អរ​គុណ : មាន​មោទក​ភាព ។
  2. ការអភិវឌ្ឍន៍ ពាក្យត្រូវគឺ ការអភិវឌ្ឍ ព្រោះ ការ (ន.)ពាក្យសម្រាប់ប្រើដាក់នៅខាងដើមពាក្យដែលជាកិរិយាសព្ទផ្សេងៗដើម្បីធ្វើឲ្យទៅជានាមស័ព្ទ ដូចជា អភិវឌ្ឍ (កិ.), ការអភិវឌ្ឍ (ន.)
  3. ចក្រវាឡ ពាក្យត្រូវគឺ ចក្រវាលឬចក្កវាឡ
  4. សុបិន្ត ពាក្យត្រូវសុបិន (មិនដែលមានសុបិនតទេ)
  5. អវសាន្ត ពាក្យត្រូវ អវសាន ( អវសានគឺចប់ ចប់មិនដែលតទេ)
  6. អាស័យដ្ឋាន ពាក្យត្រូវ អាសយដ្ឋាន
  7. ផ្ញើរ ពាក្យត្រូវ ផ្ញើ
  8. ថវិការ ពាក្យត្រូវ ថវិកា
  9. ជ័យមង្គល ពាក្យត្រូវ ជយមង្គល
  10. អត្តសញ្ញាណប័ណ្ណឬអត្តសញ្ញាណបត្រ ត្រូវអាន ត័ត តៈ ស័ញ ញ៉ាន បាន់ មិនមែន ត័ត តៈ ស័ញ ញាន បាន់ ទេ
  11. បដិមាករ ពាក្យត្រូវគឺ បដិមារូប ព្រោះបដិមាករគឺអ្នកធ្វើរូបបដិមា (ករ ប្រែថា អ្នកធ្វើ)
  12. អោយ គួរសរសេរ ឲ្យ
  13. បំរើ គួរសរសេរ បម្រើ ព្រោះបើតាមវេយ្យាករណ៍កាលណាពាក្យឬសមានជើង ពាក្យក្លាយក៏ត្រូវមានជើងដែរ។ ឧ. ប្រើ(ពាក្យឬស) ទៅជា បម្រើ(ពាក្យក្លាយ)
  14. ផ្សារភ្ជិតផ្សារភ្ជាប់ត្រូវទំលាប់ដាក់រ ផ្សារទីលក់ដូរក៏ដាក់ ដែរ មានតែឈឺផ្សាទេដែលមិនដាក់រ
  15. ដរាប ដដែល ដទៃទាំងបីឥតមានអស្ដា(៏)
  16. ផ្លាកលេខ ពាក្យត្រូវ ស្លាកលេខ ព្រោះផ្លាក(plaque) ជាភាសាបារាំង

ខ្ញុំជឿថាមានពាក្យជាច្រើនទៀតដែលយើងទាំងកំពុងប្រើខុសទាំងមិនដឹងខ្លួន ដូច្នេះសូមចូលរួមក្នុងការប្រើប្រាស់ភាសាខ្មែរយើងឲ្យបានត្រឹមត្រូវទាំងអស់គ្នា៕

Advertisements

2 comments on “ហេតុ​អ្វី​យើង​ប្រើ​ភាសា​ខ្មែរ​មិន​បាន​ត្រឹម​ត្រូវ?

    • ព្រោះ ឲ្យ​(កិ)ជាអញ្ញត្រ​សព្ទ ដោយ​អនុវត្ត​តាម​ការ​ពិភាក្សា​ហើយ​សម្រេច ​នៃ​គណៈកម្មការ​រៀនរៀង​វចនានុក្រម​ខ្មែរ​គ្រា​ដំបូង​ក្នុង​កាល​ ព.ស. ២៤៥៩ គស ១៩១៥ ថាត្រូរ​ប្រើ​ ឲ្យ យ៉ាង​នេះ​ មិន​យល់​ព្រមឲ្យ​ប្រើ​ជា ឱយ ឬ អោយ​ឡើយ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s