សូមចូលរួមប្រើប្រាស់ភាសាខ្មែរក្នុងវិស័យព័ត៌មានវិទ្យា

ជាដំបូងសូមអភ័យទោសអ្នកទាំងអស់គ្នា ចំពោះអត្ថបទរបស់ខ្ញុំ។ ខ្ញុំលើកអត្ថបទនេះមកនិយាយគឺក្នុងគោលបំណងលើកកំពស់អក្សរខ្មែរក្នុងវិស័យពត៍មានវិទ្យា។អត្ថបទនេះគ្រាន់តែជាការវិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្នោះ។

ខ្ញុំសង្កេតឃើញថាប្រជាជនខ្មែរមួយចំនួនហាក់ដូចជាមិនអោយតំលៃភាសាខ្មែរក៏ដូចជាយូនីកូដខ្មែរសោះ ជាក់ស្ដែងដូចជា

១. រាល់អត្ថបទលើ កាសែត ទស្សនាវដ្ដី ខិតប័ណ្ណ ភាគច្រើននៅបន្តសរសេរជា​ភាសាបរទេស​ទៀត

ការ​សន្ទនា សរសេរ​អ្វី​ផ្សេង​ៗលើ​ Facebook តែង​សរសេរជា​ភាសាអង់គ្លេស ឬ សំនៀង​ខ្មែរ​ជា​អក្សរ​ឡាតាំង។

២. ទូរស័ព្ទមួយចំនួនដូចជា Samsung, LG ,SingTech ណូគា(Nokia), មិត្តហ្វូន(Metfone), ហេឡូ(Hello), ប៊ីឡាញ(Beeline) មានភាសាខ្មែរ(យូនីកូដខ្មែរ)ដែរ តែអ្នកប្រើប្រាស់មិនបានប្រើភាសាខ្មែរទេ ដោយមួយចំនួនយល់ថាប្រើភាសាខ្មែរគឺស្រែ រីឯអ្នកខ្លះថាពិបាកប្រើ។

៣. កម្មវិធីកុំព្យូទ័រមួយចំនួនអាចប្ដូរជាភាសាខ្មែរដែរអ្នកប្រើខ្លះមិនដឹង ឬមិនចង់ប្រើដូចជា:

ក. វីនដូស៍វីស្តា(Windiws Vista)  វិនដូស៍៧(Windows 7) វិនដូស៍៨(Windows 8) មានកញ្ចប់ភាសាខ្មែរ (Language Interface Pack )

ខ. កម្មវិធីការិល័យជាភាសាខ្មែរដូចជា OpenOffice.org រីឯ Microsoft office ក៏មានកញ្ចប់ភាសាខ្មែរដែរសំរាប់ Ms. Office 2007 ,2010 2013

គ. កម្មវិធីចាក់មេឌា VLC

ឃ. កម្មវិធីដោនឡូត Download Accelerator Plus(DAP)

ង. កម្មវិធី​utorrent ក៏​អាច​ដូរ​ជា​ភាសា​ខ្មែរ​ដែរ

ដូច្នេះ​ខ្ញុំ​សង្ឈឹម​ថា​យើង​ទាំង​អស់​គ្នា​នឹង​ផ្លាស់ប្ដូរមក​ប្រើភាសា​ខ្មែរ​យើង​វិញ ដើម្បី​ចូលរួមក្នុងការលើកកម្ពស់​ភាសា​ខ្មែរក្នុងវិស័យព័ត៍មានវិទ្យា៕

បញ្ចេញមតិ