ឃ្លាំង​កម្មវិធីទាំងបីសម្រាប់ទាញយកល្បែង និងកម្មវិធីដោយ​ឥតគិត​ថ្លៃ!

Android ជាប្រព័ន្ធ​ប្រតិបត្តិការដ៏ពេញ​និយម​​មួយដែលកំពុង​ត្រូវ​បានក្រុមហ៊ុន​ផលិត​ទូសព្ទ​ជាច្រើន​បានយកវាទៅ​បំពាក់​លើទូរសព្ទរបស់ខ្លួន។

Play Store ជា​ឃ្លាំង​កម្មវិធីដ៏ធំរបស់ Android ដែលអនុញ្ញាតឲ្យ​យើង​ធ្វើការ​ទាញយកល្បែង និងកម្មវិធីទាំង​ប្រភេទបង់ថ្លៃ និងឥតគិត​ថ្លៃ។ សម្រាប់កម្មវិធីបង់ថ្លៃ​គឺ​តម្រូវ​ឲ្យយើង​ទិញវា​​ប្រើ Visa/Master card។ ដោយមើល​ឃើញពីបញ្ហានេះ ខ្ញុំ​នឹង​ចែករំលែក​នូវ​ផ្សារ​កម្មវិធីទាំង៣ សម្រាប់​ទាញយកល្បែង និង​កម្មវិធីទាំងឡាយ​ដោយ​ឥតគិតថ្លៃ។

១)  Blackmart៖ គឺជា​ផ្សារកម្មវិធីមួយប្រភេទ ដែលអនុញ្ញាត​ឲ្យ​យើងទាញ​យក​កម្មវិធី​ និងល្បែងជា​ច្រើន​ប្រភេទ​ដោយឥតគិត​ថ្លៃ។ លក្ខណៈពិសេស​របស់វា​ គឺវាមិនតម្រូវ​ឲ្យយើង​ធ្វើការ Log in ដើម្បីទាញយកកម្មវិធីទេ។ វាមានកម្មវីធីសរុបប្រហែល ២៣៧៤៩៦ និងល្បែងប្រហែល ៣៥៦៣៧។ វាក៏មានផ្ទៃមុខ UI ​ជាភាសាខ្មែរ ដែលត្រូវបាន​ធ្វើការ​បកប្រែ​ដោយខ្ញុំ៕

2014-07-18-12-10-452014-07-18-12-10-552014-07-18-12-11-02

សូមចុចទីនេះ ដើម្បីទាយយក

២) Appvn៖ គឺជា​ផ្សារកម្មវិធីរបស់មហាមិត្តយួន។ វាបានផ្ដល់នូវកម្មវិធី និងល្បែង​ដែលបាន​ Hack/Modded រួចជាស្រេច។ តែអ្នកត្រូវតែ Log in ដោយ​ប្រើគណនី Google  ឬ Facebook ដើម្បីទាញយក។ ភាសាលំនាំដើម​របស់វាគឺភាសាវៀតណាម ដូចសួមធ្វើការ​ប្ដូរភាសាដោយ​ធ្វើតាមលំនាំដូចខាងក្រោម៖

2014-07-18-12-06-49 2014-07-18-12-07-02 2014-07-18-12-07-14 2014-07-18-12-07-33

ចុច​ទីនេះដើម្បីទាញយក

៣) Muzhiwan៖ គឺជាផ្សារសម្រាប់ទាញយក​តែហ្គែម របស់​មហាមិត្តចិន។ ភាសាដើមវាគឺភាសាចិន ដូច្នេះសូមធ្វើការ​ប្ដូរ​ភាសា​ដោយ​ចុចលើ​ Menu រួចធ្វើតាមលំនាំខាងក្រោម៖

2014-07-18-12-08-152014-07-18-12-08-262014-07-18-12-08-332014-07-18-12-08-422014-07-18-12-08-50

ចុចទីនេះដើម្បីទាញយក

សូមរីករាយក្នុងការ​ទាញយក​កម្មវីធី និងល្បែងជាច្រើនពីផ្សារ​កម្មវិធីទាំងបីខាងលើនេះដោយឥតគិតថ្លៃ៕

Advertisements

វចនានុក្រម​អង់គ្លេសទាំងបី ដែលមិនគួររំលង

ភាសាអង់គ្លេស​ពិត​ជាមាន​សារៈសំខាន់​សម្រាប់​ទំនាក់ទំនងរវាង​មនុស្ស​ទាំងអស់​លើ​ពិភពលោក។ ​វាជាភាសាទីមួយដែលត្រូវបានគេប្រើ​ជាផ្លូវ​ការក្នុងការ​ប្រាស្រ័យទាក់ទងគ្នាជាអន្តរជាតិ។ អ្វីដែលជា​ឧបសគ្គ គឺការមិនចេះនួវពាក្យពិបាកៗ ហើយជាទូទៅយើងតែងតែស្វែងយល់​ន័យនៃ​ពាក្យ​ទាំងនោះ​តាមរយៈ​វចនានុក្រម។ តែមានវចនានុក្រមជាច្រើន ដែលនឹងផ្ដល់ការពន្យល់ផ្សេងគ្នា។​ ហេតុដូច្នេះ​ហើយ​ខ្ញុំ​សូម​ចែក​រំលែក​នូវ​វចនានុក្រម​អង់គ្លេស​ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android មានដូចជា៖

១) Cambridge Advanced Learner’s Audio Dictionary: វា​បាន​នូវ​អត្ថន័យ​ប្រមាណ​ជា ១៧០០០០ នៃពាក្យ ឃ្លា និងឧទាហរណ៍​ដែលវាអាចផ្ដល់នូវ​អ្វីដែលអ្នកសិក្សាចង់​បាន។ ក្នុងកំណែថ្មីនេះ​ក៏បានបញ្ចូលនូវ​ការ​បញ្ចេញ​សំឡេងអាន​ (បែបអង់គ្លេស​​ អាមេរិច) ផងដែរ។

2014-05-30-10-34-46

  ចុច​ទីនេះ​ដើម្បី​ទាញយក។ បន្ទាប់ពីបានទាញយក និងដំឡើងរួចហើយសូមបើកវា ពេលនោះវា​នឹងទាមទារឲ្យ​យើង​ធ្វើការទាញយក​ទិន្នន័យគោល (Database) ហើយ​ចង់ទុក​វាលើ SD card ឬ Internal Storage។

២) Oxford Dictionary of English: បាន​ធ្វើការ​កែលម្អ និងការធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយបំផុតដោយមានជាង ៣៥០ ០០០ នៃពាក្យ ឃ្លា និងអត្ថន័យ។ ការបញ្ចេញសំលេងនៃពាក្យធម្មតា និងពា្យ​កម្រប្រមាណ ៧៥ ០០០ តាមបែបអង់គ្លេស និងអាមេរិក។

2014-05-30-10-34-15

ចុច​ទីនេះ​ដើម្បី​ទាញយក។ បន្ទាប់ពីបានទាញយក និងដំឡើងរួចហើយសូមបើកវា ពេលនោះវា​នឹងទាមទារឲ្យ​យើង​ធ្វើការទាញយក​ទិន្នន័យគោល (Database) ហើយ​ចង់ទុក​វាលើ SD card ឬ Internal Storage។

៣) Dictionary – Merriam-Webster: វា​បានផ្ដល់នូវ​វេវចនៈ (Synonym) អវេវចនៈ (Antonym) ឃ្លាឧទាហរណ៍ និងពាក្យប្រចាំថ្ងៃ។

2014-05-30-10-35-20

ចុច​ទីនេះ​ដើម្បី​ទាញយក។ បន្ទាប់ពីបានទាញយក និងដំឡើងរួចហើយសូមបើកវា ពេលនោះ​វានឹងពន្លាតទិន្នន័យ (Deploying Data) ដូច្នេះសូម​រង់ចាំបន្តិច។

   ខ្ញុំសង្ឃឹម​ថា​វចនានុក្រមទាំងនេះ​នឹង​​ធ្វើ​ជាទីប្រឹក្សា ដើម្បីជួយពន្យល់​នួវ​អត្ថន័យនៃពាក្យ​ពិបាកៗ សម្រាប់បង្កើន​នូវ​ចំណេះ​ដឹងភាសា​អង់គ្លេស​របស់អ្នក៕

 

វិធីសាស្ដ្រ​​ងាយៗ​ដើម្បីសន្សំសំចៃ​ថាមពលថ្ម

ជាការ​ពិត​ណាស់ បញ្ហា​ប្រឈមជាធំ​របស់​អ្នក​ប្រើបាស់ Smartphone គឺបញ្ហាអស់ថ្ម។ យើងពិតជាចង់បានទូរសព្ទដែលអាចប្រើបានពេញដោយសេរីពេញមួយថ្ងៃ (ការប្រើប្រាស់ខ្លាំងដូចជា លេងល្បែង ចាក់វិដេអូ ឆែកអ៊ីនធឺណែត)។

ដោយមើល​ឃើញពី​​បញ្ហានេះ ខ្ញុំបាទសូមលើកពីវិធីខ្លះៗ ដើម្បីជួយសន្សំសំចៃថាមពលថ្មលើទូរសព្ទដែលដំណើរ​ការលើប្រព័ន្ធ​ប្រតិបត្តិការ Android។ (ផ្នែកខ្លះ iOS ក៏អាចអនុវត្តបានដែរ) ដើម្បីកុំឲ្យខាតពេល សូមតាមដានទាំងអស់គ្នា។

វិធីសាស្ត្រ​ងាយៗ​ដើម្បីសន្សំសំចៃថាមពល​ថ្ម៖

១) បន្ថយ​ពន្លឺ (Brightness)៖  ជាទូទៅ ប្រមាណជា៤០ទៅ៦០%នៃថាមពលថ្ម​ ត្រូវបាន​ស៊ីដោយ​សារពន្លឺអេក្រង់។ ដំណោះស្រាយគឺចូលទៅ Settings> Display ដោយដកTickចេញ​ពី Auto-Brightness ហើយកែតម្រូវពន្លឺឲ្យទាបតាមដែលយើងគិតថាអាចមើលបាន។

2014-05-24-14-25-48

២) ផ្ទៃ​ក្រោយ (Wallpaper)៖ ត្រូវ​ដាក់រូបភាពនឹង ដោយ​មិន​គួរដាក់​រូបភាពមានចលនា (Live wallpaper)។​ ព្រោះរូបមានចលនាវានឹង​ប្រើ CPU &GPU ដើម្បីឲ្យ​រូបភាពអាច​មានចលនាបាន។ កាលណា GPU ដំណើរការវានឹងទាញថាមពលពីថ្ម។

៣) រយៈពេល​រលត់​ពន្លឺ ​(Screen timeout)៖ ចូលទៅ Settings> Display ដោយដាក់ Screen timeout តែ៣០វិនាទី។

2014-05-24-14-25-55

៤) ចលនា​ (Framework animation)៖ Framework animation គឺជាចលនានៅពេលដែលយើងបិទបើកកម្មវិធី ចុចHome, Menu ​ឬBack។ ចលនានេះវា​នឹង​ប្រើ GPU ដើម្បីបង្កើតជាចលនា​ផ្សេងៗ ដែលជាហេតុនាំឲ្យ​វាស៊ីថ្ម។ ដើម្បីបិទ​វា​សូម​ចូលទៅ Settings> Developer options ដោយអូសចុះក្រោម រួចបិទ Windows animation scale, Transition animation scale និងAnimator duration scale។

2014-05-24-14-27-11

៥) ធាតុ​ក្រាហ្វិក​ (Widgets)៖ Widgets អាច​ជះឥទ្ធិពលដល់ថាមពលថ្ម ព្រោះវានឹងធ្វើ​បច្ចុប្បភាពខ្លួនឯងជាប្រចាំ។ ដូចច្នេះ​សូម​ធ្វើការលុបចេញនូវ Widgets ទាំងឡាយ​ដែលមាននៅលើ Home​screen។ តែបើអ្នកចង់ទុកសូមកុំឲ្យវា​​ធ្វើបច្ចុប្បភាពដោយខ្លួនឯង។

2014-05-24-14-28-25

៦) Google S​ervices៖ Google Serivces មានដូចជា Gmail, Google Now, Maps និង Google+ ជាដើម។​ កម្មវិធីទាំងនេះនឹង​ធ្វើការ​កំណត់ទីតាំងរបស់អ្នកពេលអ្នកភ្ជាប់ទៅកាន់ Internet (Wifi or Cell Network ) ដោយប្រើ GPS ដែលជាហេតុនាំឲ្យ GPS ប្រើថា​មពល​ថ្មដើម្បីបើក។ ដូច្នេះសូមចូលទៅ Settings> Location Settings ហើយបិទGPSចោល តែអ្នកអាចបើកវានៅពេលត្រូវការ។

2014-05-24-14-30-09

៧) បិទ Auto-sync៖ Auto-sync ប្រើសម្រាប់​ធ្វើសមកាលទិន្នន័យរវាង​ទូរសព្ទ និងបណ្ដាញ (Cloud)។ ដូច្នេះសូមបិទវា​ដោយចូលទៅ Settings> Accounts $ sync។

2014-05-24-14-31-04

8) មិនគួរ​ប្រើ Task manager/ Killer/Clean Master/Ram Booster៖

យើងដឹងហើយថា​អែនដ្រយគឺអាស្រ័យលើ​លីនុចខឺណល។ តាមគោលការណ៍​គ្រប់គ្រងអង្គចង់ចាំរបស់លីនុច “ការធ្វើអង្គចងចាំទំនេរគឺជាការខ្ជះខ្ជាយអង្គចងចាំ Free Memory Is A Waste Of Memory“។ អង្គចងចាំមិនដែលទំនេរក្នុងប្រព័ន្ធប្រតិបត្តិការអែនដ្រយ។ វាត្រូវបានចាក់បំពេញដោយ Cached Processes។ ពេលដែល​យើងប្រើកម្មវិធីដូចជា Clean Master, Task manager/Killer, Ram Booster កម្មវិធីទាំងអស់នេះនឹងបញ្ឍប់ដំណើរការនៃកម្មវិធីផ្សេងៗទៀតដោយបង្ខំ ដែលផ្ទយពីគោលការគ្រប់គ្រងអង្គចងចាំរបស់អែនដ្រយ។ ប្រហែល​២ ៣វិនាទីដំបូងនៃការសម្អាតរបស់​កម្មវីធីទាំងនោះ ទូរសព្ទយើងនឹងដំណើរការរលូន។ តែ២ ៣វិនាទី​ក្រោយ​មកអែនដ្រយនឹងចាក់បំពេញអង្គចងចាំ​ជាមួយនឹងCached Processes។ កត្ដានេះហើយដែលនាំឲ្យ​ CPU ធ្វើការច្រើនជាហេតុដែលនាំឲ្យវាស៊ីថាមពល(ថ្ម)ដើម្បីដំណើរការ។ ដូច្នេះសូមធ្វើ​ការ​ដកចេញ (Uninstall) ឬបិទ (Disable) នូវកម្មវិធី Task Killer/Manger, Clean master ទាំងនោះចេញ។

៩) ប្រើ ART ​ជំនួស Dalvik៖ (វិធីនេះសម្រាប់តែ Android 4.4 Kitakt ឡើងទៅ) ART គឺជាពេលប្រតិបត្តិ​ (Runtime) ថ្មីមួយរបស់ Android 4.4 ជំនួសឲ្យ Dalvik។ ART នឹងធ្វើការបកប្រើ​ជាមុន (Pre-compiles) នូវកម្មវិធីដែលបានដំឡើង ដើម្បីបើកវាឲ្យបានលឿន​ជាងមុន។ ART ប្រើ CPU ទាបដែលជាហេតុនាំ​ឲ្យវាប្រើថាមពលថ្មតិច។ ដូច្នេះសូមធ្វើការ​ប្ដូរ​ពីDalvik ទៅ ART ដោយចូលទៅ Settings> Developer options  ហើយរើសយក ART។

១០) កុំសម្អាត​​កម្មវិធីទើប​ប្រើ (Do NOT Clear Recent apps)៖ អ្នកប្រើប្រាស់ Android ភាគច្រើន​តែងតែចុច​សង្កត់ (Hold HOME key) ដើម្បីសម្អាត់​កម្មវិធីទើប​​ប្រើចេញពី RAM។ ចំពោះ RAM មិនថាវាពេញ ឬទទេគឺវាស៊ីបរិមាណអគ្គិសនីដូច​គ្នា។ ពេលយើងចុចបើកកម្មវិធី
CPU នឹងចម្លង​ទិន្នន័យ​ពី​ឃ្លាំងផ្ទុក (Storage) ទៅដាក់ក្នុង RAM ដើម្បីបើក​កម្មវីធីនោះ។ បើសិនកម្មវិធីនោះមាននៅ​ក្នុង​ RAM រួចហើយ CPU នឹងមិនចម្លងទៀតទេ គឺវាប្រើផ្ទាល់​តែម្ដង។ ដូច្នេះទុកកម្មវិធីដែល​បានបើក​​ឲ្យនៅ​ក្នុង RAM ដដែលគឺបានជួយ CPU។ ទូរសព្ទនឹងលឿន ហើយនឹងមិនត្រូវការ​អគ្គិសនីដើម្បីដំណើរការលើ CPU។

១១) បិទ Auto-Rotate៖ Auto-Rotate ប្រើ​ G-Sensor ដើម្បីដឹងថាអ្នកកាន់ទូរសព្ទផ្ដេក ឬបញ្ឈ? បិទ Auto-rotate មានន័យថា​អ្នក​កំពុង​ប្រើផ្នែករឹង​ (Hardware) តិច ដែលជា​ហេតុ​នាំ​ឲ្យយើង​ប្រើថាមពលថ្មអស់តិចដែរ! សូមបិទវាដោយចូលទៅ Settings> Display ហើយ​បិទ Auto-rotate screen។

2014-05-24-14-34-47

ខ្ញុំជឿជាក់ថាថាមពលថ្ម​អ្នកនឹង​ប្រើបានយូរ​ជាង​មុន បន្ទាប់​ពីអ្នកបានអនុវត្ត​តាមការ​ណែនាំខាងលើ។

 

អនុស្សាជនបទ

ព្រឹកព្រលឹមឃ្លាតភូមិឋានទៅទីក្រុង   ក្នុងបំណងចង់បន្តការសិក្សា

យកចំនេះជួយដល់ពុកម៉ែគ្រួសារ    សាងអនាគតមួយឲ្យល្អប្រពៃ

នឹកពុកម៉ែចំការស្រែរស់សុខសាន្ដ   នឹកភូមិឋានដែលខ្ញុំបានរស់រាល់ថ្ងៃ

ធ្លាប់ឃ្វាលគោស្ងោរខ្ចៅខ្យងធ្វើចំនី   ធ្លាប់បាច់ត្រីដាក់បង្កៃក្នុងត្រពាំង

ឱ! មេឃអើយតើអ្នកចាំរឿងខ្ញុំទេ   ខ្ញុំជាប់ស្នេហ៍នឹងអនុស្សាជនបទ

ខ្ញុំមិនដែលភ្លេចគ្រាដែរកំសត់   ពេលធ្លាប់រកក្ដាមខ្យងជាអាហារ

ឱ! វាលស្រែនាខែចំរូតស្រូវទុំ   ពេលនោះខ្ញុំបររទេះទៅស្រែចំការ

ដឹកកណ្ដាប់ជាមួយបងប្អូនគ្រួសារ    រួចកាលណាបោកបែនស្រូវដាក់ជង្រុក៕

ហេតុ​អ្វី​យើង​ប្រើ​ភាសា​ខ្មែរ​មិន​បាន​ត្រឹម​ត្រូវ?

សព្វថ្ងៃនេះខ្ញុំសង្កេតឃើញថាយើងសរសេរនិងនិយាយភាសាខ្មែរមិនបានត្រឹមត្រូវសោះ។ ខ្ញុំនិយាយដូចនេះមិនមែនមានន័យថាខ្ញុំជាអ្នកពូកែខាងអក្សរសាស្រ្តទេ

គឺក្នុងនាមជាកូនខ្មែរមួយរូបដែលកំពុងប្រើប្រាស់ភាសាខ្មែរដែរគឺក្នុងគោលបំណងឲ្យយើងប្រើប្រាស់ឲ្យបានត្រឹមត្រូវ។

ពាក្យខាងក្រោមនេះជាកំហុសដែលខ្ញុំសង្កេតឃើញមានកំហុសកន្លងមកដូចជា៖

  1. មោទនភាព ពាក្យត្រូវ មោទកភាព (សំ.),(បា.)(មោទៈកៈភាប)(មោទក + ភាវ) ភាព ឬ​ភាវៈ​ជា​អ្ន​ក​រីករាយ, ភាវៈ​នៃ​សេចក្ដី​ត្រេកអរ, សេចក្ដី​អរ​គុណ : មាន​មោទក​ភាព ។
  2. ការអភិវឌ្ឍន៍ ពាក្យត្រូវគឺ ការអភិវឌ្ឍ ព្រោះ ការ (ន.)ពាក្យសម្រាប់ប្រើដាក់នៅខាងដើមពាក្យដែលជាកិរិយាសព្ទផ្សេងៗដើម្បីធ្វើឲ្យទៅជានាមស័ព្ទ ដូចជា អភិវឌ្ឍ (កិ.), ការអភិវឌ្ឍ (ន.)
  3. ចក្រវាឡ ពាក្យត្រូវគឺ ចក្រវាលឬចក្កវាឡ
  4. សុបិន្ត ពាក្យត្រូវសុបិន (មិនដែលមានសុបិនតទេ)
  5. អវសាន្ត ពាក្យត្រូវ អវសាន ( អវសានគឺចប់ ចប់មិនដែលតទេ)
  6. អាស័យដ្ឋាន ពាក្យត្រូវ អាសយដ្ឋាន
  7. ផ្ញើរ ពាក្យត្រូវ ផ្ញើ
  8. ថវិការ ពាក្យត្រូវ ថវិកា
  9. ជ័យមង្គល ពាក្យត្រូវ ជយមង្គល
  10. អត្តសញ្ញាណប័ណ្ណឬអត្តសញ្ញាណបត្រ ត្រូវអាន ត័ត តៈ ស័ញ ញ៉ាន បាន់ មិនមែន ត័ត តៈ ស័ញ ញាន បាន់ ទេ
  11. បដិមាករ ពាក្យត្រូវគឺ បដិមារូប ព្រោះបដិមាករគឺអ្នកធ្វើរូបបដិមា (ករ ប្រែថា អ្នកធ្វើ)
  12. អោយ គួរសរសេរ ឲ្យ
  13. បំរើ គួរសរសេរ បម្រើ ព្រោះបើតាមវេយ្យាករណ៍កាលណាពាក្យឬសមានជើង ពាក្យក្លាយក៏ត្រូវមានជើងដែរ។ ឧ. ប្រើ(ពាក្យឬស) ទៅជា បម្រើ(ពាក្យក្លាយ)
  14. ផ្សារភ្ជិតផ្សារភ្ជាប់ត្រូវទំលាប់ដាក់រ ផ្សារទីលក់ដូរក៏ដាក់ ដែរ មានតែឈឺផ្សាទេដែលមិនដាក់រ
  15. ដរាប ដដែល ដទៃទាំងបីឥតមានអស្ដា(៏)
  16. ផ្លាកលេខ ពាក្យត្រូវ ស្លាកលេខ ព្រោះផ្លាក(plaque) ជាភាសាបារាំង

ខ្ញុំជឿថាមានពាក្យជាច្រើនទៀតដែលយើងទាំងកំពុងប្រើខុសទាំងមិនដឹងខ្លួន ដូច្នេះសូមចូលរួមក្នុងការប្រើប្រាស់ភាសាខ្មែរយើងឲ្យបានត្រឹមត្រូវទាំងអស់គ្នា៕

ហេតុ​អ្វី​យើង​ប្រារព្ធ​ពិធិបុណ្យ​ណូអែល​ដូចបច្ចឹម​ប្រទេស​ដែរ?

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ឲ្យ​តែ​ដល់​ខែ​ធ្នូ​គឺ​ថ្ងៃ​ទី២៥ យុវវ័យ​ខ្មែរ​នៅទីក្រុង​ភ្នំពេញ​និង​ទី​ប្រជុំ​ជន​មួយ​ចំនួន​នាំ​គ្នា​អបអរ​ពិធី​បុណ្យ​​ណូអែល​។ពូក​គេ​នាំ​គ្នា​ទិញ​វត្ថុ​អនុស្សាវរីយ៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅមក។​លើស​ពី​នេះ​ទៅ​ទៀត​គេ​នាំ​គ្នា​​ធ្វើ​​ពិធី​នេះ​ផ្ទះ​​​​ សាលា​រៀន​ ជាពិសេស​​ក្នុង​ថ្នាក់​រៀន​គឺ​ទាំង​គ្រូ​ទាំង​សិស្ស​សុខ​ចិត្ត​មិន​រៀន​តែ​បែរជា​នាំ​គ្នា​​ឲ្យ​វត្ថុ​អនុស្សាវរីយ៍​គ្នា​ ទះ​ដៃ​ស្រែក​ច្រៀង​ឡូឡា​ពេញ​ថ្នាក់។​នៅមុខ​ហាង​មួយ​ចំនួន​គេ​បាន​ដាក់​តាំង​ដើម​X’mas។ វាមិន​មែនជា​រឿង​ចំឡែក​ទេបើ​អ្នក​ប្រារព្ធពិធី​បុណ្យណូអែលទាំង​នោះ​​ជាជន​បរទេស។ ផ្ទុយ​ទៅ​វីញ​ពួក​គេមិន​ដែល​នាំ​គ្នាំ​អបអរ​ដល់​ពីធី​បុណ្យ​ពុទ្ធសាសនា​ខ្កួន​ដូច​ជា​បុណ្យ​មាឃ​បូជា​ វិសាខ​បូជា​ជាដើម។ខ្ញុំ​លើក​អត្ថបទ​នេះ​មក​និយាយ​មិនមាន​ចេតនា​រិះ​គន់​នរណា​ម្នាក់​ឬ​ស្ថាប័ណ​ណាមួយ​ទេ គឺ​ក្នុង​បំណង​ចង់​ប្រជាជន​ខ្មែរ​គ្រប់​រូប​មាន​ការ​ភ្ញាក់រលឹកហើយនាំ​គ្នាចូល​រូម​ថែរក្សា​ ការពារសាសនា វប្បធម៏​​ ប្រពៃ​ណី​ជាតិ​ឲ្យ​បាន​គង់​វង្ស​ជាដរាប​តរៀង​ទៅ៕

សូមចូលរួមប្រើប្រាស់ភាសាខ្មែរក្នុងវិស័យព័ត៌មានវិទ្យា

ជាដំបូងសូមអភ័យទោសអ្នកទាំងអស់គ្នា ចំពោះអត្ថបទរបស់ខ្ញុំ។ ខ្ញុំលើកអត្ថបទនេះមកនិយាយគឺក្នុងគោលបំណងលើកកំពស់អក្សរខ្មែរក្នុងវិស័យពត៍មានវិទ្យា។អត្ថបទនេះគ្រាន់តែជាការវិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្នោះ។

ខ្ញុំសង្កេតឃើញថាប្រជាជនខ្មែរមួយចំនួនហាក់ដូចជាមិនអោយតំលៃភាសាខ្មែរក៏ដូចជាយូនីកូដខ្មែរសោះ ជាក់ស្ដែងដូចជា

១. រាល់អត្ថបទលើ កាសែត ទស្សនាវដ្ដី ខិតប័ណ្ណ ភាគច្រើននៅបន្តសរសេរជា​ភាសាបរទេស​ទៀត

ការ​សន្ទនា សរសេរ​អ្វី​ផ្សេង​ៗលើ​ Facebook តែង​សរសេរជា​ភាសាអង់គ្លេស ឬ សំនៀង​ខ្មែរ​ជា​អក្សរ​ឡាតាំង។

២. ទូរស័ព្ទមួយចំនួនដូចជា Samsung, LG ,SingTech ណូគា(Nokia), មិត្តហ្វូន(Metfone), ហេឡូ(Hello), ប៊ីឡាញ(Beeline) មានភាសាខ្មែរ(យូនីកូដខ្មែរ)ដែរ តែអ្នកប្រើប្រាស់មិនបានប្រើភាសាខ្មែរទេ ដោយមួយចំនួនយល់ថាប្រើភាសាខ្មែរគឺស្រែ រីឯអ្នកខ្លះថាពិបាកប្រើ។

៣. កម្មវិធីកុំព្យូទ័រមួយចំនួនអាចប្ដូរជាភាសាខ្មែរដែរអ្នកប្រើខ្លះមិនដឹង ឬមិនចង់ប្រើដូចជា:

ក. វីនដូស៍វីស្តា(Windiws Vista)  វិនដូស៍៧(Windows 7) វិនដូស៍៨(Windows 8) មានកញ្ចប់ភាសាខ្មែរ (Language Interface Pack )

ខ. កម្មវិធីការិល័យជាភាសាខ្មែរដូចជា OpenOffice.org រីឯ Microsoft office ក៏មានកញ្ចប់ភាសាខ្មែរដែរសំរាប់ Ms. Office 2007 ,2010 2013

គ. កម្មវិធីចាក់មេឌា VLC

ឃ. កម្មវិធីដោនឡូត Download Accelerator Plus(DAP)

ង. កម្មវិធី​utorrent ក៏​អាច​ដូរ​ជា​ភាសា​ខ្មែរ​ដែរ

ដូច្នេះ​ខ្ញុំ​សង្ឈឹម​ថា​យើង​ទាំង​អស់​គ្នា​នឹង​ផ្លាស់ប្ដូរមក​ប្រើភាសា​ខ្មែរ​យើង​វិញ ដើម្បី​ចូលរួមក្នុងការលើកកម្ពស់​ភាសា​ខ្មែរក្នុងវិស័យព័ត៍មានវិទ្យា៕